រឿងការបង្កើត

The earth, creation

តើ​អ្នក​ធ្លាប់​បាន​ក្រឡេក​មើល​ជុំវិញ​ខ្លួន​ហើយ​ឆ្ងល់​ថា តើ​អ្វីៗ​គ្រប់​យ៉ាង​បាន​ចាប់ផ្តើម​ដោយ​របៀប​ណា? គឺ​មាន​សត្វ​ពាហនៈ សត្វ​ស្លាប ដើម​ឈើ និង រុក្ខជាតិ​ជា​ច្រើន​ប្រភេទ​នៅ​លើ​ផែនដី។ តើ​របស់​ទាំង​អស់​នោះ​កើត​ចេញ​ពី​ណា? តើ​របស់​ទាំង​អស់​នោះ​មាន​តាំង​ពី​ដើម​មក​ឬ? ចុះ​ចំណែក​មនុស្ស? យើង​ក្រឡេក​មើល​មក​សារពាង្គកាយ​យើង​ហើយ​មើល​ពី​របៀប​ដែល​រាងកាយ​ធ្វើ​ចលនា យើង​ប្រើ​ភ្នែក​ដើម្បី​មើល ត្រចៀក​ដើម្បី​ស្តាប់ និង​ដៃ​ជើង​សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ និង​ទៅ​ទីកន្លែង​ណា​ដែល​យើង​ចង់​ទៅ។ តើ​ទាំង​អស់​នេះ​កើត​ឡើង​តាំង​តែ​ពី​ដើម​មក ឬ​ក៏​មាន​អ្នក​ណា​ម្នាក់​បង្កើត​មក?

Creation desert sky mountain

ចម្លើយ​សម្រាប់​សំនួរ​ទាំង​អស់​នេះ​មាន​នៅ​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ ដែល​ជា​ព្រះបន្ទូល​ព្រះ។ ព្រះគម្ពីរ​បាន​ប្រាប់​យើង​ពី​ការបង្កើត​នៃ​ពិភពលោក។ ខ​គម្ពីរ​ដំបូង​នៅ​ក្នុង​ព្រះគម្ពីរ​បាន​ចែង​ថា «កាល​ដើម​ដំបូង​ឡើយ​ព្រះ​បាន​បង្កើត​ផ្ទៃមេឃ​និង​ផែនដី» (លោកុប្បត្តិ ១:) មុន​ដែល​ផែនដី​បាន​បង្កើត​មក គឺ​មាន​វត្តមាន​របស់​ព្រះ​រួច​ទៅ​ហើយ។ ព្រះ​តែងតែ​មាន​វត្តមាន ទ្រង់​គ្មាន​ទីចាប់ផ្តើម និង​គ្មាន​ទីបញ្ចប់។

អាន​សាច់រឿង​ទាំងអស់​ក្នុង​ចំណង​ជើង រឿងការបង្កើត

នៅ​ក្នុង​ជំពូក​ដំបូង​នៃ​ព្រះគម្ពីរ​លោកុប្បត្តិ​បាន​បង្រៀន​យើង​ថា ព្រះ​បាន​បង្កើត​ពិភពលោក​និង​របស់​សព្វសារពើ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ថ្ងៃ។

នៅ​ថ្ងៃ​ទីមួយ ព្រះ​បាន​មាន​បន្ទូល​ថា «ចូរ​ឱ្យ​មាន​ពន្លឺ​ឡើង» ដូច្នេះ​ក៏​មាន​ពន្លឺ​ឡើង។ ទ្រង់​បាន​ញែក​ពន្លឺ​ចេញ​ពី​ងងឹត​ហើយ​បាន​ហៅ​ថា ថ្ងៃ​និង​យប់។

នៅ​ថ្ងៃ​ទីពីរ ទ្រង់​បាន​បង្កើត​ផ្ទៃមេឃ។

Creation lake trees turtle

នៅ​ថ្ងៃ​ទីបី ទ្រង់​បាន​ញែក​ដី​ចេញ​ពី​ទឹក ហើយ​បាន​ហៅ​ថា​ជា​ផែនដី​និង​សមុទ្រ។ ទ្រង់​បាន​បង្កើត​ស្មៅ រុក្ខជាតិ និង​ដើមឈើ ហើយ​បង្កើត​ឱ្យ​ពួកវា​បង្កើត​គ្រាប់​ពូជ​ដើម្បី​បណ្តុះ​រុក្ខជាតិ​និង​ដើមឈើ​តាម​ពូជ​របស់​ពួកវា។

Creation flower plants hummingbird

នៅ​ថ្ងៃ​ទីបួន ព្រះ​បាន​បង្កើត​ពន្លឺ​យ៉ាង​ធំ​ពីរ។ ព្រះអាទិត្យ​គឺ​ជា​ពន្លឺ​ធំ​ជាង ដើម្បី​បំភ្លឺ​ពេល​ថ្ងៃ និង​ព្រះច័ន្ទ​គឺ​ជា​ពន្លឺ​តូច​ជាង ដើម្បី​បំភ្លឺ​ពេល​យប់។ ដោយ​ព្រោះ​ពន្លឺ​ទាំង​ពីរ​យើង​មាន​ថ្ងៃ ខែ ឆ្នាំ។ ទ្រង់​ក៏​បង្កើត​ផ្កាយ​ទាំង​អស់​ផងដែរ។

នៅ​ថ្ងៃ​ទីប្រាំ ព្រះ​បាន​បង្កើត​សត្វ​ស្លាប​និង​ត្រី​ទាំង​អស់។

នៅ​ថ្ងៃ​ទីប្រាំមួយ ព្រះ​បាន​បង្កើត​សត្វ​ពាហនៈ ដែល​ដើរ​និង​លូន​វា​នៅ​លើ​ផែនដី ហើយ​ទ្រង់​បង្កើត​ឱ្យ​ពួក​វា​បង្កើត​កូន​ទៅ​តាម​ពូជ​វា​និមួយៗ ព្រោះ​ទ្រង់​បង្កើត​របៀប​នេះ ដើម្បី​ឱ្យ​មាន​វដ្តជីវិត។ ចាស់​ក៏​ស្លាប់​ទៅ ហើយ​មាន​កូន​ថ្មី​កើត​មក​ទៀត ដើម្បី​មក​បំពេញ​វិញ។

Creation water trees birds

នៅ​ថ្ងៃ​ទីប្រាំមួយ ព្រះ​ក៏​បាន​បង្កើត​មនុស្ស​ឱ្យ​មាន​រូប​ដូច​ទ្រង់ សូន​គាត់​ចេញ​ពី​ធូលី​នៃ​ផែនដី។ ទ្រង់​ជ្រាប​ថា គាត់​និង​ត្រូវ​ការ​អ្នក​ណា​ម្នាក់​ដើម្បី​ជា​ជំនួយ​គាត់ ដូច្នេះ​ទ្រង់​បាន​យក​ឆ្អឹងជំនីរ​មួយ​ពី​បុរស​ហើយ បង្កើត​ស្ត្រី​ម្នាក់។ ទ្រង់​មាន​បន្ទូល​ប្រាប់​ពួក​គេ​ទាំង​ពីរ​ឱ្យ​បង្កើត​កូន​ជា​ច្រើន​ឡើង​ពាសពេញ​លើ​ផែនដី ហើយ​ឱ្យ​មាន​អំណាច​គ្រប់​គ្រង​លើ​របស់​សព្វសារពើ​ទាំង​អស់​ដែល​ទ្រង់​បាន​បង្កើត។

បន្ទាប់​ពី​ទ្រង់​បាន​បង្កើត​របស់​សព្វសារពើ​មក ទ្រង់​ទត​ឃើញ​ទាំង​អស់​ថា​ល្អ។

ព្រះ​បាន​បង្កើត​ផែនដី​ជា​ទីលំ​នៅ​របស់​មនុស្ស ហើយ​មនុស្ស​គឺ​សម្រាប់​គោរព​ថ្វាយបង្គំ​លើក​ដំកើង​ព្រះ។ ទ្រង់​ក៏​បាន​បង្កើត​មនុស្ស​ដើម្បី​គ្រប់​គ្រង​និង​ថែរក្សា​របស់​សព្វសារពើ​ដែល​ទ្រង់​បាន​បង្កើត។

ព្រះ​គម្ពីរ​បាន​ចែង​ជា​ច្រើន​ទៀត​ពី​ប្រវត្តិ​នៃ​ពិភពលោក និង​មនុស្ស​ជា​ច្រើន​ជំនាន់​ទៀត ​តែ​នេះ​គឺ​ជា​កំណត់ត្រា​ពី​អ្វីៗ​ដែល​បាន​ចាប់ផ្តើម​ពី​កាល​ដំបូង​ឡើយ។ ព្រះ​ទ្រង់​ស្រឡាញ់​មនុស្ស​គ្មាន​អ្វី​ប្រៀប​បាន ហើយ​ទ្រង់​បាន​បង្កើត​រឿង​អស្ចារ្យ​ជា​ច្រើន​ទៀត​ដើម្បី​ឱ្យ​មនុស្ស​មាន​អំណរ​អរសប្បាយ។ ពរ​ទារក​ទើប​ចាប់​កំណើត មើល​ឃើញ​ផ្កា​ស្រស់​ស្អាត ឬ​មើល​ថ្ងៃ​រៀប​លិច​ធ្វើ​ឱ្យ​យើង​គិត​ដល់​ពី​ព្រះ ដែល​ទ្រង់​ជា​ឪពុក​នៃ​គ្រប់​ទាំង​អស់។ ទ្រង់​ចង់​ឱ្យ​អ្នក​គោរព​ទ្រង់​ក្នុង​ជីវិត​អ្នក។ ទ្រង់​មាន​អំណាច​លើ​គ្រប់​ទាំង​អស់ ហើយ​ទ្រង់​ស្រឡាញ់​អ្នក និង​ចង់​ក្លាយជា​ព្រះ​សង្គ្រោះ​និង​ជា​មិត្ត​របស់​អ្នក។

 

អាច​ទំនាក់ទំនង​ពួក​យើង​តាម​រយៈ

ការ​ស្នើសុំ​ខិត្តប័ណ្ណ