ព្រះពិតតែមួយ
តើអ្នកស្គាល់ទ្រង់ទេ?
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែ
ដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយ
ទៅដល់អស់កល្បជានិច្ចតទៅ
ហេព្រើរ (១៣:៨)
មនុស្សទាំងអស់មានជំនឿនិងគោរពព្រះ ឬក៏របស់ផ្សេងៗ។ មនុស្សខ្លះថ្វាយបង្គំវត្ថុ ខ្លះថ្វាយបង្គំមនុស្ស ខ្លះថ្វាយបង្គំរូបសំណាក ហើយនិងមនុស្សខ្លះទៀតថ្វាយបង្គំខ្លួនឯង។ ពួកគេបង្ហាញការថ្វាយបង្គំព្រះរបស់ពួកគេតាមបែបផ្សេងៗ។ ទោះបីអំឡុងពេលពួកគេគោរពថ្វាយបង្គំព្រះរបស់ពួកគេក៏ដោយ ក៏ក្នុងចិត្តពួកគេនៅតែមានភាពភ័យខ្លាចនិងការខ្វះភាពកក់ក្តៅជានិច្ច។ ប្រសិនបើពួកគេមានអារម្មណ៍ថាដូចជាបានធូស្បើយក៏ភាពធូស្បើយ នោះបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ហើយពួកគេនឹងមិនឈប់ខ្វល់ខ្វាយឡើយ។ ពួកគេតែងទទួលការខកចិត្តទៅអនាគត ដូចដែលគេធ្លាប់ទទួលពីអតីតកាលដែរ។ ព្រះដែលពួកគេបំរើនោះ ពុំអាចបំពេញចិត្តពួកគេឲ្យបានស្កប់ស្កល់ឡើយ។
តើអ្នកថ្វាយបង្គំអ្នកណា? តើព្រះរបស់អ្នកនៅទីណា? តើព្រះរបស់អ្នកមានជីវិតរស់នៅដែរឬទេ? តើព្រះរបស់អ្នកបានធ្វើអ្វីខ្លះសំរាប់អ្នកថ្ងៃនេះ? តើអ្នកបាននិយាយទៅកាន់ព្រះរបស់អ្នករាល់ថ្ងែដែរឬទេ? តើព្រះរបស់អ្នកបានឆ្លើយតបនូវការអង្វរករបស់អ្នកដែរឬទេ? តើអ្នកជឿលើអ្វី?
សូមឲ្យខ្ញុំបានប្រាប់អ្នកអំពីព្រះពិតមួយអង្គ ដែលមានជ័យជំនះលើអារក្សសាតាំងដែលជាសត្រូវធំបំផុតរបស់យើង។ ព្រះអង្គគឺជាព្រះអាទិករ (អ្នកបង្កើត) ទ្រង់គ្រាន់តែមានបន្ទូល អ្វីៗទាំងអស់ក៏កើតឡើង។ ព្រះគម្ពីរបរិសុទ្ធនឹងប្រាប់អ្នកអំពីព្រះនៃនរគស្ថានសួគ៌ ដែលបានបង្កើតមនុស្សពីធូលីដីមក។ សូមអាននៅព្រះគម្ពីរ លោកុប្បត្តិ (ជំពូក១-២)។
អានសាច់រឿងទាំងអស់ក្នុងចំណងជើង ព្រះពិតតែមួយ
ទ្រង់គឺជាព្រះដែលមានព្រះជន្មគង់នៅ។ ទ្រង់គ្មានការចាប់ផ្តើម និងគ្មានទីបញ្ចប់ទេ។ ព្រះអង្គគឺមិនប្រែប្រួលមិនថាម្សិលមិញ ថ្ងៃនេះ និងជារៀងរហូត។ ទ្រង់ជាអ្នកបង្កើត ជាអ្នកការពារ និងជាព្រះដែលថែរក្សាគ្រប់អ្វីៗទាំងអស់។ (កិច្ចការ១៧:២២-៣៤)
ព្រះអង្គទ្រង់អស្ចារ្យនិងមហិមា ទ្រង់គង់នៅឋានសួគ៌។ ទ្រង់យកព្រះទ័យទុកដាក់ចំពោះអ្នក។ ទ្រង់បានឃើញអ្នកក្នុងចំណោមបណ្ដាជន។ ទ្រង់អាណិតអាសូរហើយស្រឡាញ់អ្នក។ ព្រះអង្គចង់ធ្វើជាមិត្តសម្លាញ់របស់អ្នក។ ទ្រង់បានប្រទានព្រះរាជបុត្រារបស់ទ្រង់ឲ្យមកធ្វើជាព្រះអង្គសង្គ្រោះរបស់អ្នក។ ព្រះអង្គចង់គង់នៅក្នុងចិត្តរបស់អ្នក។ ទ្រង់មានព្រះបន្ទូលថា៖ “ចូរនៅជាប់នឹងខ្ញុំ ហើយខ្ញុំជាប់នឹងអ្នករាល់គ្នាដែរ...” (យ៉ូហាន: ១៥:៤)
បើទ្រង់មិនគង់នៅក្នុងចិត្ដអ្នកទេ តើមាននរណាទៀត? បើយើងពិចារណាពីអ្វីដែលកើតឡើងជុំវិញខ្លួនយើង នោះយើងអាចមើលឃើញថាអារក្សសាតាំងវាកំពុងគ្រប់គ្រង ហើយបំផ្លាញជីវិតរបស់មនុស្សជាច្រើន។ អារក្សសាតាំងវាបានគ្រប់គ្រងដួងចិត្ដរបស់ពួកគេ។ វាធ្វើឲ្យមនុស្សទាំងនោះប្រព្រឹត្តអាក្រក់ដូចជាៈ និយាយកុហក កាមគុណ ផិតក្បត់ បោកបញ្ឆោត លួច សងសឹក ហើយនិងអំនួត។ បើមារសាតាំងវារស់នៅក្នុងចិត្តអ្នក វានឹងធ្វើឲ្យអ្នកប្រព្រឹត្ដអំពើបាបកាន់តែច្រើនឡើងៗ ហេតុអ្វីអ្នកមិនត្រឡប់មករកព្រះ? គឺព្រះអង្គហើយ ដែលបានលះបង់បុត្រាតែមួយអង្គរបស់ទ្រង់ គឺព្រះយេស៊ូវគ្រីស្ទមកសុគតដើម្បីលោះបាបរបស់អ្នក ហើយនិងមនុស្សទាំងអស់នៅលើផែនដីនេះ (យ៉ូហាន: ៣:១៦)។
អ្នកប្រហែលជាសួរថា"តើពាក្យនេះអាចជាការពិតទេ? តើអាចមានព្រះ១អង្គដែលល្អអស្ចារ្យ ពោរពេញដោយអំណាច ព្រះចេស្ដា ហើយតើទ្រង់និងមកគង់ក្នុងចិត្តខ្ញុំបានដោយរបៀបណា?” (អេសាយ ៥៧:១៥)
បើសិនជាអ្នកធុញទ្រាន់ ហើយនឿយណាយចំពោះអំពីបាប ហេតុអ្វីបានជាមិនទូលអង្វរទៅព្រះអម្ចាស់ គឺជាព្រះដែលពិត ហើយសារភាពអំពើបាបរបស់អ្នកទៅទ្រង់?។ ដោយសេចក្ដីជំនឿ និងដោយព្រះលោហិតរបស់ព្រះយេស៊ូវ នោះអំពើបាបរបស់អ្នកនឹងបានអត់ទោសឲ្យ ហើយអ្នកនឹងបានទទួលចិត្តថ្មី។ នៅពេលដែលអ្នកជួបនិងសេក្តីល្បួង នោះអ្នកនឹងដឹងថាព្រះវត្ដមានរបស់ព្រះជាម្ចាស់កំពុងនៅការពារអ្នក។ ព្រះជាម្ចាស់ទ្រង់នឹងណែនាំ ហើយបង្រៀនអ្នកគ្រប់កិច្ចការទាំងអស់។ (យ៉ូហាន ១៤:២៦)
ក្នុងព្រះគម្ពីរ យ៉ូហាន ១០:១០ ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងប្រទានជីវិតពេញបរិបូណ៌ទៅអ្នកហើយទ្រង់ពិតជាអាចឲ្យអ្នកបាន។ អំណោយទាននេះនឹងក្លាយជារបស់អ្នក បើសិនអ្នកនៅតែមានក្ដីជំនឿ និងស្ដាប់បង្គាប់ទ្រង់។"បើសិនជាឯងរាល់គ្នាស្ម័គ្រចិត្តតាម ហើយស្តាប់បង្គាប់ នោះនឹងបានបរិភោគផលល្អនៃស្រុកដែរ" (អេសាយ ១:១៩) គ្មានព្រះណាល្អដូចទ្រង់ឡើយ។៚